ព័ត៌មានជាតិ

លោក សយ សុភាព ដឹកនាំក្រុមការងារ ទៅចូលរួមក្នុងវេទិកាកម្រិតខ្ពស់ នៃប្រព័ន្ធផ្សព្វផ្សាយ​ និងធនាគារខួរក្បាល “ពិភពលោកខាងត្បូង” ឆ្នាំ២០២៥ នៅប្រទេសចិន

ភ្នំពេញ៖ តបតាមការអញ្ជើញ របស់មជ្ឈមណ្ឌលផ្សព្វផ្សាយ អន្តរជាតិតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន លោក សយ សុភាព អគ្គនាយកមជ្ឃមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ទៅចូលរួមក្នុងវេទិកាកម្រិតខ្ពស់ នៃប្រព័ន្ធផ្សព្វផ្សាយនិងធនាគារខួរក្បាល “ពិភពលោកខាងត្បូង” ឆ្នាំ ២០២៥ ដែលនឹងប្រារព្ធឡើង នៅក្នុងក្រុងគុនមីង នៃខេត្តយូណាន ប្រទេសចិន។

ពិធីបើកវេទិកា និងសម័យប្រជុំពេញអង្គ នៃវេទិកាកម្រិត ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយ និងធនាគារខួរក្បាល “ពិភពលោកខាងត្បូង ” ឆ្នាំ ២០២៥ ព្រឹត្តិការណ៍ផ្លាស់ប្ដូរប្រជាជន និងប្រជាជន “ភាពកក់ក្តៅពីពិភពលោកខាងត្បូង” និងកិច្ចប្រជុំ ប្រចាំឆ្នាំនៃសហព័ន្ធសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដំណើរទស្សនកិច្ចពាក់ព័ន្ធ និងសកម្មភាពមួយចំនួនទៀត នឹងត្រូវបានរៀបចំឡើងក្នុងឱកាសនោះ។

ផ្ទាំងពាណិជ្ជកម្ម

ព្រឹត្តិការណ៍នេះ គ្រោងនឹងអញ្ជើញភ្ញៀវ កិត្តិយសប្រហែល៤០០រូប ដែលជាអ្នកតំណាងមកពីស្ថាប័នរដ្ឋាភិបាល ធនាគារខួរក្បាល សហគ្រាស ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នផ្សេងៗ ទៀតចំនួនជាង ១០០ ស្ថាប័ននៃប្រទេស និងតំបន់ចំនួនជាង៨០ ក្នុងពិភពលោកខាងត្បូង។

ក្នុងក្របខណ្ឌ កម្ពុជា-ចិន ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន បានដើរតួនាទីជាមជ្ឈមណ្ឌល នៃកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាញាណ និងជំរុញកិច្ចសន្ទនារវាងបញ្ញវន្ត អ្នករៀបចំគោលនយោបាយ និងអ្នកដឹកនាំគំនិត នៃប្រទេសទាំងពីរ និងទាំងក្នុងនិងក្រៅតំបន់។ វេទិកានេះគឺ ជាជំនួបដ៏មានសារៈសំខាន់មួយរៀង រាល់២ឆ្នាំម្ដង នៅក្នុងការរួមចំណែកគាំទ្រ ផែនការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន នៅក្នុងក្របខណ្ឌគម្រោងខ្សែក្រវាត់និងផ្លូវ៕

To Top