ព័ត៌មានជាតិ

អភិបាលខេត្ត បាត់ដំបង អញ្ជេីញប្រគល់ផ្ទះ មនុស្សធម៌ ជូនអតីតយុទ្ធជន មានពិការភាព និងជីវភាពក្រីក្រ

បាត់ដំបង ៖ ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អមដំណើរដោយ លោក លោកស្រី គណៈកម្មាធិការសាខា អនុសាខាក្រុង  ក្រុមកាកបាទក្រហមសង្កាត់ អ្នកស្មគ្រ័ចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះប្រគល់ ផ្ទះមនុស្សធម៌ ១ខ្នង លេខរៀងទី២០ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ក្រុមគ្រួសារ លោក អេង ម៉ាប់ អាយុ៦៣ឆ្នាំ មានពិការភាព និងជាអតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ និងបានរងគ្រោះដោយអគ្គិភ័យកន្លងទៅ ស្ថិតនៅភូមិរំចេក២ ព្រមទាំងផ្តល់អំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរា ជនមានពិការភាព គ្រួសារ ទីទ័លក្រចំនួន៥០គ្រួសារមកពីភូមិចំនួន៧ភូមិ ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ។

ផ្ទាំងពាណិជ្ជកម្ម

ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល

To Top