ព័ត៌មានជាតិ

លួចគេគ្រាន់ គេទាន់ក្រែល, សម្ថកិច្ចខេត្តត្បូងឃ្មុំក្របួចបានជនសង្ស័យ ៣នាក់ ជាប់ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ

ខេត្តត្បូងឃ្មុំ ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើប្រតិបត្តិការបង្ក្រាបករណីលួចទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗនៅតំបន់រដ្ឋបាលខេត្ត ដោយឃាត់ខ្លួនជនសង្ស័យ ៣ នាក់ និងកំពុងតាមចាប់បក្ខពួក ៦ នាក់ទៀតដែលបានរត់គេចខ្លួន។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានបណ្តឹងពីប្រជាពលរដ្ឋអំពីការបាត់បង់ទ្រព្យសម្បត្តិជាបន្តបន្ទាប់ កាលពីថ្ងៃទី ២៣, ២៦, ២៧ និង ៣០ ខែសីហា ឆ្នាំ២០២៥។

ផ្ទាំងពាណិជ្ជកម្ម

ក្រោយការស៊ើបអង្កេត កម្លាំងជំនាញបានកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៣ នាក់នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៥។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចខ្សែភ្លើង គ្រោងទ្វារដែក និងសម្ភារផ្សេងៗទៀត ហើយយកទៅលក់នៅកន្លែងទិញអេតចាយ។ នគរបាលបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ជឿន សុធន l ត្បូងឃ្មុំ l ដើមអម្ពិល l
រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

To Top