មុខសញ្ញាគ្រឿងញៀន ឃុំព្រះនិពាន្វដែលតែងតែអុកឡុកអនាគតក្មេងៗក្នុងភូមិត្រូវបានបង្រ្កាប

កំពង់ស្ពឺ៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជាឲ្យកំលាំងផ្នែកគ្រឿងញៀននៃអធិការស្រុក ចុះស្រាវជ្រាវដោយមានការចូលរួមពីកំលាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះនិពាន្វ ធ្វេីការឃាត់ខ្លួនមុខសញ្ញាសង្ស័យ២នាក់ បានត្រួតពិនិត្យនិងដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន៦កញ្ចប់តូច,ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូ១គ្រឿង ។

បច្ចុប្បន្នសមត្ថកិច្ចគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកដេីម្បីបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដចាត់ការតាមច្បាប់៕

ដោយ៖ ណារិទ្ធ|ដើមអម្ពិល
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
