ព័ត៌មានជាតិ

ឆ្នាំនេះខេត្តសៀមរាប មិនប្រារព្ធពិធីបុណ្យអុំទូកនោះទេ

សៀមរាប: នៅថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្ត​សៀមរាប​បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមកិច្ចដឹកនាំរបស់លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត។

លោក ប្រាក់ សោភ័ណ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំ ថា រដ្ឋបាលខេត្តមិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូកទេឆ្នាំនេះតែអាជ្ញាធរខេត្តនឹងរៀបចំផ្សារទឹក ព្រមទាំងរៀបចំធ្វើផ្សារចុងសប្តាហ៍ ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ផ្ទាំងពាណិជ្ជកម្ម

ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល/រូបភាពពីរដ្ឋបាលខេត្តសៀមរាប

To Top