អគ្គិសនីសៀមរាប នឹងដាក់ដេញថ្លៃលក់ ជាសាធារណៈនូវចលនទ្រព្យ និងអចលនទ្រព្យ ចាស់ៗ ខូចគុណភាព និងអន់គុណភាព ហួសសម័យកាលប្រើប្រាស់

សៀមរាប ៖ គណៈកម្មការដេញថ្លៃ លក់ជាសាធារណៈ អគ្គិសនីសៀមរាប មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ សាធារណជន មេត្តាជ្រាបថា អគ្គិសនីសៀមរាប នឹងដាក់ដេញថ្លៃលក់ជាកញ្ចប់នូវចលនទ្រព្យ និងអចលនទ្រព្យ ចាស់ៗ ខូចគុណភាព និងអន់គុណភាព ហួសសម័យកាលប្រើប្រាស់ចំនួន ៣៦មុខ ដែលមានតម្លៃមូលដ្ឋាន ១៨០.០៦៦.០០០ រៀល (មួយរយប៉ែតសិបលាន ហុកសិបប្រាំមួយពាន់រៀល) ។
អាស្រ័យដូចបាន ជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ ដែលមានបំណងចង់ចូលរួមដេញថ្លៃ អញ្ជើញមកសាក សួរ ព័ត៌មាន ឬចុះឈ្មោះ បំពេញសំណុំបែបបទ នៅអគ្គិសនីសៀមរាប ចាប់ពីថ្ងៃប្រកាសជូនដំណឹង នេះ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទីល្ងាច ។
ចំពោះទីកន្លែង និងដំណើរការដេញថ្លៃ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទី នៅសាលប្រជុំរបស់អគ្គិសនីសៀមរាប ។
គណៈកម្មការ សូមរក្សាសិទ្ធិកែប្រែកាលបរិច្ឆេទ និងទីកន្លែង ដែលបានជម្រាបជូនខាងលើ ៕

