ព័ត៌មានជាតិ

កម្ពុជា ដាក់ញ្ញត្តិទៅអ្នករាយការណ៍ពិសេស ដើម្បីជំរុញឱ្យភាគីថៃ រើបន្លាលួស និងកង់ឡាន ចេញពីព្រំដែន

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិទៅអ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ ដោយមានគោលបំណងជំរុញឱ្យភាគីថៃរើបន្លាលួស និងកង់ឡាន ដែលបានដាក់ពង្រាយ ខុសច្បាប់លើទឹកដីកម្ពុជា ចេញវិញ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញាត្តផ្ញើ ជូនទៅអ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ ដោយមានគោលបំណង ៖

-ជំរុញឱ្យភាគីថៃរើបន្លាលួស និងកង់ឡាន ដែលបានដាក់ពង្រាយខុសច្បាប់លើទឹកដីកម្ពុជា ចេញវិញ។

-ធានាការប្រគល់ទ្រព្យសម្បត្តិ និងស្រែចំការរបស់ពលរដ្ឋខ្មែរទាំងអស់ ដែលត្រូវបានភាគីថៃរំលោភយក។

ផ្ទាំងពាណិជ្ជកម្ម

-ជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងព្រមព្រៀង១៣ចំណុច នៃកិច្ចប្រជុំ GBC។

-បង្កើតក្រុមការងារចំពោះកិច្ច ក្នុងការស៊ើបអង្កេតនិងស្វែងរកអ្នកទទួលខុសត្រូវ និងអ្នកពាក់ព័ន្ធចំពោះអំពើរំលោភបំពាននេះ។

-ជំរុញឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាទាំង១៨ ជាបន្ទាន់ និងឥតលក្ខខណ្ឌ៕

To Top