ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារ៩ខែ​ ឆ្នាំ២០២៥​ និងទិសដៅបន្ត ព្រមទាំងផ្សព្វផ្សាយផែនការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​២០២៥​ ​ លោកឧត្តមសេ​នីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់ ស្នង​ការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូក សរុបសភាពការណ៍​ លទ្ធផលការ​ងារ រយៈពេល៩ខែ​ ឆ្នាំ២០២៥​ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង​ និងផ្សព្វផ្សាយផែនការ របស់អគ្គស្នង​ការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំ​នេះដែរ មានការអញ្ជើញចូលរួមពីលោក​ លោកស្រីស្នងការរង​ នាយ នាយរង ការិយាល័យជំនាញ មេបញ្ជាការ មេបញ្ជាការរង វរសេនាតូចនគរ​បាលការពារព្រំដែនគោក​ អធិ​ការ អធិការរងនគរបាលក្រុង​ ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រេីនរូប។

ផ្ទាំងពាណិជ្ជកម្ម

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោស្នងការ បានប្រគល់ជូននូវឯកសណ្ឋានបម្រើឱ្យការងារអគ្គិភ័យ ដើម្បីមន្រ្តីបានស្លៀកពាក់ ប្រើប្រាស់នៅបណ្តាអធិការដ្ឋាននគរបាលស្រុកចំនួន០៥ ជាអាទិភាពមុន ហើយស្រុកផ្សេងទៀតលោកនឹងចែកប្រគល់ជូននៅពេលក្រោយ៕

ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

To Top