ទឹកស្ទឹងក្រាំងពន្លៃ ជិតបន្ទាយហ្វឹកហ្វឺន UN ជន់លិចផ្លូវ អាជ្ញាធរ កំពុងចុះត្រួតពិនិត្យ

កំពង់ឆ្នាំង ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារមន្ទីរ ប្រើគ្រឿងចក្រ សហការជាមួយក្រុមការងារ រដ្ឋបាលស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ធ្វើឲ្យទឹកស្ទឹងក្រាំងពន្លៃ ដែលហក់ឡើងបណ្តាលឲ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥ (ចាស់) ប្រវែងប្រមាណ២០០ម ជម្រៅ០,២០ម ត្រង់គ.ម៣៩+៩០០ ដល់៤០+១០០ ស្ថិតក្នុងភូមិចន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ដោយក្នុងនោះ ក្រុមការងារបានរៀបបាវច្រកដី ទប់ទឹកកុំឲ្យហូរច្រោះដាច់ផ្លូវ ។ បច្ចុប្បន្នចរាចរណ៍ អាចធ្វើដំណើរបានធម្មតា ៕
︎
ដោយ៖ ណារិទ្ធ|ដើមអម្ពិល




