ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ផ្តល់ដីឡូតិ៍ជូនពលរដ្ឋ៩៨ គ្រួសារ ដែលស្ម័គ្រចិត្តចាកចេញ ពីដីច្រាំងស្ទឹង ក្នុងក្រុងពោធិ៍សាត់

ពោធិ៍សាត់÷ អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ក្បាលដីឡូតិ៍ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់ស្ទឹង ក្នុងក្រុងពោធិ៍សាត់ ចំនួន ៩៨ គ្រួសារ ដែលទទួលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ សម្រាប់ជំហានទី៣ ដោយទីតាំងដីស្ថិតនៅភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានោះដែរ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់​ ថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការ ដោយរីករាយ ដើម្បីអភិវឌ្ឍច្រាំងស្ទឹងក្រុងពោធិ៍សាត់ ឱ្យមានភាពស្រស់បំព្រង និងប្រកបដោយពហុប្រយោជន៍ផងដែរ ៕

To Top