ព័ត៌មានជាតិ

លោក Trump សម្រេចកាត់បន្ថយមូលនិធិ សម្រាប់ប្រទេសសមាជិកណាតូ ដែលមានព្រំដែនជាប់រុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញ ពីសារព័ត៌មាន Financial Times បានរាយការណ៍ថា សហរដ្ឋអាមេរិក បានចាប់ផ្តើមលុបចោលកម្មវិធីផ្តល់មូលនិធិបរទេស សម្រាប់ប្រទេសណាតូ ដែលជាប់ព្រំដែន ជាមួយប្រទេសរុស្ស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញសម្ព័ន្ធមិត្តអឺរ៉ុប របស់ខ្លួនឱ្យបង់ប្រាក់សម្រាប់សន្តិសុខ ផ្ទាល់ខ្លួនរបស់ពួកគេ។

មន្ត្រីមន្ទីរបញ្ចកោណកាលពីសប្តាហ៍មុនបានប្រាប់អ្នកការទូត អឺរ៉ុបខាងលិចថា ទីក្រុងវ៉ាស៊ីនតោន នឹងលែងផ្តល់មូលនិធិដល់កម្មវិធី ដែលមានបំណងបណ្តុះបណ្តាល និងបំពាក់អាវុធដល់រដ្ឋសមាជិកភាគខាងកើត របស់ប្លុកនេះទៀតហើយ ដោយសំអាងលើមន្ត្រីអនាមិក។

ទីក្រុងមូស្គូបានទទូចជាយូរមកហើយថា ខ្លួនចាត់ទុកការពង្រីក របស់អង្គការណាតូនៅភាគខាងកើត ហើយការកសាងយោធា នៃបណ្តាប្រទេសនៅតាមព្រំដែនខាងលិច របស់រុស្ស៊ីជាការគំរាមកំហែង សន្តិសុខរបស់ខ្លួន។

ការផ្តល់មូលនិធិសម្រាប់កម្មវិធីមន្ទីរប៉ង់តាហ្គោន ចាំបាច់ត្រូវមានការយល់ព្រមពីសភាអាមេរិក ប៉ុន្តែសេតវិមានមិនបានស្នើសុំប្រាក់បន្ថែមទៀតទេ នេះបើយោងតាម ​​FTដដែល ។ លទ្ធភាពទទួលបានមូលនិធិ ដែលបានអនុម័តពីមុនត្រូវបានរាយការណ៍ថា នឹងបញ្ចប់នៅខែកញ្ញាក្រោយនេះ ហើយបើមិនមានអ្វីប្រែប្រួល។

ផ្ទាំងពាណិជ្ជកម្ម

យ៉ាងណាក្តីក្រុមអ្នកការទូតអឺរ៉ុប ខាងលិច បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់ទីក្រុងវ៉ាស៊ីនតោន ហើយព្រួយបារម្ភថាតើការផ្តល់មូលនិធិក្នុងស្រុករបស់ពួកគេអាចទប់ទល់នឹងការខាតបង់ដែរឬទេ។ កាសែត​នេះ​បាន​ដក​ស្រង់​សម្តី​អ្នក​ការទូត​ម្នាក់​ថា​៖​វាពិតជាបាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ និង​ភាព​មិន​ប្រាកដ​ប្រជា​ជា​ច្រើននៅពេលនេះ។

ក្រោមសម្ពាធពីលោក Trump រដ្ឋរបស់អង្គការណាតូអឺរ៉ុបបានសន្យាថា នឹងបង្កើនថវិកាយោធាដល់៥ភាគរយនៃ GDP នៅដើមឆ្នាំនេះ។ រដ្ឋាភិបាលសហភាពអឺរ៉ុបក៏បានប្រកាសអំពីការវិនិយោគ យោធាទ្រង់ទ្រាយធំផងដែរ ដោយលើកឡើងពីការគំរាមកំហែងដែលបង្កឡើងដោយរុស្ស៊ីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top