ព័ត៌មានជាតិ

មីជាតិ នាំយកកុនខ្នាតធំ ជូនកុមារភៀសសឹករាប់រយនាក់ ទស្សនាជាលើកដំបូង​ ក្នុងឆាកជីវិត

ព្រះវិហារ ៖ ក្រុមហ៊ុនមីជាតិ ក្រោមគម្រោង “ខ្មែរដើម្បីខ្មែរ” នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានផ្ដួចផ្ដើមរៀបចំកម្មវិធីសប្បុរសធម៍ចែករំលែកក្តីស្រឡាញ់ ជាមួយកុមារភៀសសឹករាប់រយនាក់ នៅមណ្ឌលសុវត្ថិភាព វត្តទួលអណ្តែត ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ តាមរយៈការចាក់បញ្ចាំង ខ្សែភាពយន្ត គំនូរជីវចលខ្នាតធំ ក្នុងជំរុំភៀសសឹក ដើម្បីចែករំលែកជូនប្អូនៗកុមារភៀសសឹក ជូនទស្សនាជាលើកដំបូង ក្នុងឆាកជីវិតរបស់ពួកគេ ។

លោក ហុង សុវណ្ណ ប្រធានធុរកិច្ច ក្រុមហ៊ុនមីជាតិ បានលើកឡើងថា កម្មវិធីសប្បុរសធម៌ “មើលកុនជាក្ដីស្រមៃខ្ញុំ”បានប្រារព្ធឡើងមកបាន ២លើកមកហើយ ដែលសកម្មភាព មនុស្សធម៌សង្គមមួយនេះ ដែលផ្ដួចផ្ដើមឡើងក្នុងគោលបំណងបំពេញក្ដីស្រមៃជូនកុមារតូចៗ តាមរយៈការនាំយកផ្ទាំង ទស្សនីយភាពកុន ដែលជានិច្ចកាលចាក់បញ្ចាំងនៅ តាមរោងភាពយន្ត មកជូនកុមារដែលពុំធ្លាប់បានទទួលបទពិសោធន៍ និងទស្សនាពីមុនមក ។ កម្មវិធីសប្បុរសធម៌នេះ បានចូលរួមចំណែកយ៉ាងសំខាន់លើកស្ទួយសុខុមាលភាពកុមារ រួមជាមួយការឆ្លុះបញ្ចាំងពីឆន្ទៈនៃការប្តេជ្ញាចិត្តរួមគ្នា បង្ហាញក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់លើពួកគេ ក្នុងកាលៈទេសៈ ដែលក្រុមគ្រួសារភៀសសឹកជាច្រើន កំពុងស្ថិតនៅតំបន់ជម្លៀស សុវត្ថិភាពនៅឡើយ ។ តាមរយៈការទស្សនា នូវគំនូរជីវចលបែបអប់រំ មីជាតិ ជឿជាក់ថា សកម្មភាពកម្សាន្តនេះ នឹងជួយបង្កើតការចងចាំដ៏ សប្បាយរីករាយមួយ និងជំរុញឲ្យកុមារភៀសសឹកទាំងអស់ កើតមានក្តីស្រមៃខ្ពស់ ភ្ជាប់ជាមួយក្តីសង្ឃឹមសម្រាប់អនាគត ដ៏ល្អរបស់ពួកគេ។ ឆ្លៀតក្នុងឱកាសនេះ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ដៃគូសហការរបស់កម្មវិធីនេះ គឺរោងភាពយន្តលេជេន ដែលបានសម្របសម្រួល ក្នុងការទទួលសិទ្ធិស្របច្បាប់ក្នុង ការចាក់បញ្ចាំងខ្សែភាពយន្តនេះជូនកម្មវិធី។

លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ និងជាប្រធានប្រចាំ នៅមណ្ឌលសុវត្ថិភាពវត្តទួលអណ្តែត បានសម្តែងនូវការកោតសសើរ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ក្រុមហ៊ុនមីជាតិ ដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីដ៏ពិសេសនេះ ក្នុងការចែករំលែកទុក្ខលំបាក់ និងផ្ដល់នូវបទពិសោធន៍ និងការចងចាំដ៏រីករាយថ្មីមួយទៀតដល់កុមារភៀសសឹករាប់រយនាក់ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តទួលអណ្តែត ។ លោកបន្តថា ការចូលរួមពីក្រុមហ៊ុនឯកជន ដូចជា មីជាតិថ្ងៃនេះពិតជាមានសារៈសំខាន់ និងអត្ថន័យខ្លាំងណាស់ ក្នុងការចូលរួមតំហែទាំសុខុមាលភាពកុមារ ដែលកំពុងស្នាក់នៅជំរុំភៀសសឹក ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសនេះ ក្រុមហ៊ុនមីជាតិ ក៏បានពាំនេះយកអំណោយជាឈុតៗជូនប្អូនៗកុមាររួមមាន៖ មីជាតិ, ទឹកពិសាវីតាល់, តុក្កតា, ដបទឹក, កាបូបដាក់ប៊ិច, សៀវភៅសរសេរ, សៀវភៅផាត់រូប, ខ្មៅដៃ, ខ្មៅដៃពណ៌, ប្រដាប់ខួងខ្មៅដៃ, នំកញ្ចប់, ទឹកដោះគោ និងអាហារសម្រន់ជាមីជាតិ និងពោតផ្ទុះ ដើម្បីញ៉ាំងបរិយាកាសកម្មវិធីឱ្យកាន់តែសប្បាយរីករាយជូនប្អូនៗកុមារភៀសសឹក។

គួរបញ្ជាក់ផងដែរថា កម្មវិធីសប្បុរសធម៌ “មើលកុនជាក្ដីស្រមៃខ្ញុំ” លើកទី២ អាចកើតឡើងបានក៏ដោយសារគម្រោង “ខ្មែរដើម្បីខ្មែរ” របស់ក្រុមហ៊ុនមីជាតិ ដែលជានិច្ចកាលចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាពមនុស្សធម៌ ។ មីជាតិ មានលទ្ធភាពបន្តកិច្ចការងារ សង្គមនេះក៏ដោយសារការនិយមគាំទ្រ ពីសំណាក់អតិថិជន និង អ្នកប្រើប្រាស់ផលិតផលមីជាតិគ្រប់ៗរូប ។ មីជាតិ បានតាំងចិត្ត ក្នុងការបន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់ការបង្កើតអោយមាន គម្រោងថ្មីៗ បន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គម លើគ្រប់វិស័យ ឲ្យកាន់តែទូលំទូលាយ។ មីជាតិ ជាផលិតផលមីកញ្ចប់ឆ្អិន ស្រាប់មុនដំបូងគេ នៅកម្ពុជា ដែលមានរសជាតិបែបខ្មែរ និងត្រូវបានផលិតឡើងដោយប្រើប្រាស់ ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ធានាបាននូវគុណភាព ខ្ពស់ស្រប តាមបទដ្ឋានជាតិ និងអន្តរជាតិ ។ មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ ៕

To Top