ព័ត៌មានជាតិ

សមត្ថកិច្ចប្រើរថយន្ត៥គ្រឿងដេញខ្ទប់ទម្រាំចាប់តៃកុងឡានដឹកឈើជាស្ត្រីបាន

មណ្ឌលគិរីៈមេឈ្មួញឈើនិងជាតៃកុងឡានដឹកឈើដោយខ្លួនឯងនិងជាមនុស្សស្រីផងនោះ ត្រូវបានសមត្ថកិច្ចព្យាយាមដេញ ខ្ទប់ចាប់ទម្រាំតែបាន ខណៈបានព្យាយាមបើកឡានដឹកឈើរបស់គេ រត់មិនព្រមឈប់ តាំងតែពីទឹកដីឃុំមេម៉ង់រហូតដល់ក្រុងសែនមនោរម្យ លើចម្ងាយផ្លូវជាង២០km។

យោងតាមរបាយការរបស់មន្ត្រីជំនាញកាលពីថ្ងៃទី០៥ខែកញ្ញានៅវេលាម៉ោង១៦និង២៥នាទីក្រុមកាងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីសហការជាមួយមន្ត្រីឧទ្យានុរក្សនៃមន្ទីរមន្ទីរបរិស្ថានបានស្ទាក់ចាប់រថយន្តលុចសុីស៤៧០មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AG-4632ដែលមានផ្ទុកឈើអារប្រភេទលេខ១សុក្រំ ចំនួនមិនទាន់វាស់វែង។

សមត្ថកិច្ចបញ្ជាក់ថាក្នុងករណីបង្ក្រាបរថយន្តដឹកផលអនុផលព្រៃឈើនេះ បានឃាត់ខ្លួនស្ត្រីវ័យ៤១ឆ្នាំម្នាក់ឈ្មោះផល ចន្ទ្រា ដែលជាតៃកុងឡាននិងម្ចាស់ឡានឈើផ្ទាល់បញ្ជួនទៅខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីរាការពីឃុំមេម៉ង់ថា ស្រ្តីឈ្មោះចន្ទ្រា ក៏មានសិប្បកម្មកែឆ្នៃឈើខុសច្បាប់ដែលលបលួចកែឆ្នៃឈើក្នុងភូមិសាស្ត្រឃុំមេម៉ង់ដែរ។កន្លងមកក៏ធ្លាប់ត្រូវបានសមត្ថកិច្ចបញ្ជាអោយឈប់និងរុះរើចេញដែរ តែមិនរាងចាល។

ប្រភពមួយទៀតបានខ្សឹបប្រាប់ដើមអំពិលផងដែរថាស្ត្រីឈ្មោះចន្ទ្រា ជាភរិយារបស់បុរសឈ្មោះរ៉ាន់ ។បុរសឈ្មោះវ៉ាន់ នេះក៏កំពុងរងនូវការកោះហៅពីស្ថាប័ណមានសមត្ថកិច្ចដែរ ករណីបង្ករគ្រោះថ្នាក់ចរាចរណ៍ពេលដឹកបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី៕

ដោយ៖ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top