ព្រឹត្តិការណ៍ជិះកង់រៃអង្គាសថវិកា ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

ខេត្តសៀមរាប: នៅព្រឹកថ្ងៃទី 7 ខែកញ្ញាឆ្នាំ 2025 គឺជាព្រឹត្តិការណ៍ជិះកង់ដើម្បីរៃអង្កាសប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ព្រឹត្តិការណ៍នេះគឺប្រារព្ធជាលើកទី 11 ក្រោមប្រធានបទ “ជិះកង់ដើម្បីសន្តិភាព និងស្មារតីរួបរួមជាតិ”
បើតាមការឲ្យដឹងពីអ្នកគ្រប់គ្រងកម្មវិធីនៃការរៀបចំព្រឹត្តិការណ៍នេះឡើង គឺក្នុងគោលបំណងប្រមូលថវិកាចំនួន ៥៥ ០០០ដុល្លារ ដើម្បីជួយដល់មន្ទីពេទ្យកុមារអង្គរ។ ក្នុងនោះក៏មានអ្នកចូលរួមជិះកង់ចំនួន 1,642 នាក់ដែលលើសពីការគ្រងទុកចំនួន 800 នាក់។ជាពិសេសទៀតថវិកាដែលប្រមូលបាន មួយគឺជួយដល់មន្ទីរពេទ្យកុមារអង្គរ ពីរជួយទៅដល់វីរៈកងទ័ពកម្ពុជា។

សូមជម្រាបផងដែរថាព្រឹត្តិការណ៍ជិះកង់នេះគឺចាប់ផ្ដើមចេញដំណើរពីទីលានហាត់ប្រាណមុខព្រះរាជដំណាក់ឆ្ពោះទៅ ជុំវិញប្រាសាទអង្គរតូចអង្គរធំ គោលដៅបញ្ចប់ សាលាបឋមសិក្សាក្រវ៉ាន់ដែលស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប។










(មានបទសម្ភាសន៍ជាមួយលោកគ្រូសោមសម្បត្តិ&អាជីវករលោកសំចំរើន)
ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
