ជំនន់ទឹកភ្លៀង ពន្លិចភូមិស្ថានពលរដ្ឋ៣០គ្រួសារនៅស្រុកកែវសីមា

មណ្ឌលគិរីៈភូមិស្ថានរបស់អ្នកភូមិក្នុងឃុំចំនួន២នៃស្រុកកែវសីមាខេត្តមណ្ឌលគិរី បានជួបនូវគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនៅថ្ងៃទី០៦និង០៧ខែកញ្ញាឆ្នាំ២០២៥នេះ ហើយសេចក្តីរាយការណ៍ចុងក្រោយនាវេលាថ្ងៃត្រង់ថ្ងៃទី០៧កញ្ញានេះ ទឹកបានស្រកបណ្តើរៗហើយ ដោយមិនបង្ករអោយទ្រព្យសម្បត្តិ មនុស្សសត្វផលដំណាំ រងការស្លាប់ឬខូចខាតឡើយ។

របាយការណ៍ប្រចាំថ្ងៃរបស់នគរបាលស្រុកកែវសីមាបញ្ជាក់ថា
ជំនន់ទឹកភ្លៀងបានលេចលំនៅដ្ឋានប្រជាពលរដ្ឋចំនួន២ឃុំ។ក្នុងនោះឃុំមេម៉ង់លេចចំនួន២៥ខ្នងផ្ទះស្មើរនិង៣០គ្រួសារ,ចំណែកឃុំស្រែឈូកលេចចំណុចស្ពានអូររង៉ា ស្ដិតក្នុងភូមិចក់ចារ ឃុំស្រែឈូក។

នៅក្នុងសេចក្តីរាយការណ៍ដដែលបញ្ជាក់ថា មកដល់ម៉ោងនេះ ទឹកបានស្រកច្រើនហើយផលប៉ះពាល់ធ្ងន់ធ្ងរពុំមានជាបញ្ហាចោទឡើយ៕




ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
