នគរបាលស្រុកសង្កែ បង្រ្កាបឃាត់ខ្លួនមុខសញ្ញា រក្សាទុក និងជួញដូរគ្រឿងញៀន ខុសច្បាប់ម្នាក់ អនុវត្តតាមច្បាប់

បាត់ដំបង៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិបឹងវែង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការ បង្ក្រាបបានករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈឿន សុផង់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ ។
ដកហូតបានគ្រឿងញៀន ម៉ាទឹកកកចំនួន៣ថង់ និងវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕
ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
