ព័ត៌មានជាតិ

ចាប់បានជនសង្ស័យ ៨នាក់លួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់

នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១១:៣០នាទីព្រឹក កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៨នាក់ ពីបទ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចដីឡូតិ៍ទុកចោល ផ្លូវលេខ៥៩២ ក្រុមទី៦៧ ភូមិ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនជនសង្ស័យចំនួន០៨នាក់ខាងលើ ជាលទ្ធផលមានភាព វិជ្ជមាន (មានសារធាតុញៀន) ។

ផ្ទាំងពាណិជ្ជកម្ម

បច្ចុប្បន្ន:ជនសង្ស័យចំនួន០៨ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ ណារិទ្ធ|ដើមអម្ពិល

To Top