ឧបនាយករដ្ឋមន្ត្រី ស សុខា ប្រគល់អំណោយជូនវរនគរបាលការពារព្រំដែនគោក និងជនភៀសសឹក នៅខេត្តសៀមរាប និងឧត្តរមានជ័យ

សៀមរាប ៖ នៅរសៀលថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ នាំយកអំណោយ ជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ សម្រាប់បន្តចែកជូនដល់វរនគរបាលការពារព្រំដែនគោក និងប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលបានភៀសខ្លួនពីតំបន់ព្រំដែនកម្ពុជា-ថៃ ស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ នៅសាលាខេត្តសៀមរាប៕









