ព័ត៌មានជាតិ

ស្ត្រី០២នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍

ខេត្តបាត់ដំបង! ស្ត្រី០២នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ ចរាចរណ៍ដែលកើតឡើង រវាងម៉ូតូនិងរថយន្ត នៅវេលាម៉ោង ២និង៤៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានថ្មថ្មី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពពីពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូម៉ាក
ហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AX-2412 បើកបរដោយស្ត្រីម្នាក់និងអ្នករួមដំណើរជាស្ត្រីម្នាក់ ទិសដៅពីជើងទៅត្បូង ចំណែករថយន្តម៉ាក Kia Grandbird ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-0934 ប្រភេទដឹកអ្នកដំណើរ ម៉ានិត៨៩ បើកបរដោយបុរសម្នាក់ ទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុច កើតហេតុក៏បានបុកគ្នា បណ្តាលអោយស្ត្រីខាងលើរងរបួសធ្ងន់ស្រាល រួចរថយន្តបន្តបើកគេចខ្លួន ទៅដល់ចំណុចផ្សារ ភួ ពុយ ក៏ត្រូវបានសមត្ថកិច្ចតាមប្រម៉ាញ់ ចាប់បានតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះខាងលើត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរ ត្រូវបានសមត្ថកិច្ចវាស់វែង ធ្វើកំណត់ហេតុយកទៅរក្សាទុក នៅការិយាល័យជំនាញ ដើម្បីអនុវត្តតាមនីតិវិធី។

To Top