ព័ត៌មានជាតិ

វីតាល់ ផលិតផលទឹកពិសាខ្មែរ ឧបត្ថម្ភធំដល់ ព្រឹត្តិការណ៍ជិះកង់ របស់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

សៀមរាប ៖ វីតាល់ បានបន្តសហការឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC) រៀបចំព្រឹត្តិការណ៍ ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី១១ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានធ្វើឡើង នៅទឹកដីដ៏ពិសិដ្ឋអច្ឆរិយៈអង្គរ ខេត្តសៀមរាប ។

វីតាល់ មានសេចក្តីសោមនស្សរីករាយក្នុង ការបន្តចូលរួមចំណែកជាដៃគូឧបត្ថម្ភធំ ​នៃព្រឹត្តិការណ៍ជិះកង់ វីតាល២០២៥ ដើម្បីបរិច្ចាគ និងទ្រទ្រង់ ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្នុងបេសកកម្មផ្តល់សេវាព្យាបាល ដោយឥតគិតថ្លៃ ទៅកាន់កុមារកម្ពុជា រាប់លាននាក់ទូទាំងប្រទេស ។

ព្រឹត្តិការណ៍ ជិះកង់សប្បុរសធម៍ដ៏ធំ ជាងគេប្រចាំឆ្នាំ២០២៥នេះ ទទួលបានការចូលរួម យ៉ាងច្រើនកុះករ ពីសំណាក់ សប្បុរសជន និងមហាជន អ្នកចូលចិត្តកីឡា ជិះកង់ប្រមាណជាង ១.១០០នាក់ ពីគ្រប់ទិសទីបានរួមគ្នា ក្នុងស្មារតីតែមួយប្រកប ដោយក្តីករុណាចូលរួមជិះកង់ និងបរិច្ចាគវិភាគទាន ជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប ។

លោក មាស ថុង ប្រធានជាន់ខ្ពស់ពាណិជ្ជកម្ម ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖ «វីតាល់ ពិតជាមោទនភាពជាផលិតផលខ្មែរ ដែលជានិច្ចកាល បានរួមចំណែកជាដៃគូសហការរៀបចំ និងឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ នេះចំនួន៥ឆ្នាំរួចមកហើយ ។​ គោលបំណងចម្បង ដែលជម្រុញឱ្យ វីតាល់ បន្តការចូលរួមសហការ និង ឧបត្ថម្ភ ដល់ ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារជាសកម្ម មកដល់ព្រឹត្តិការណ៍ ឆ្នាំទី១១នេះ គឺក្រោមបុព្វហេតុ តែមួយគត់នោះគឺ “កុមារកម្ពុជា” ព្រោះវីតាល់ជឿជាក់ថា វិភាគទានដែលយើង បានចូលរួមប្រមាណ ៨០លានរៀល តាមរយៈការឧបត្ថម្ភនេះ គឺបានចូលរួមចំណែកយ៉ាងធំធេង ដល់ប្រតិបត្តិការមន្ទីរពេទ្យ ក្នុងការបន្តនិរន្តភាព នៃការសង្គ្រោះព្យាបាល ផ្ដល់ភាពកក់ក្ដៅ និងក្ដីសង្ឃឹមដល់កុមារ ក៏ដូចជាអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម និងភាតរភាព ។

លោកបានបន្តទៀត ការចូលរួមឧបត្ថម្ភថ្ងៃនេះគឺអាចកើតឡើងបាន ក៏ដោយមានការគាំទ្រ ពីសំណាក់ដៃគូអាជីវកម្ម និងអតិថិជន ដែលនិយមប្រើប្រាស់វីតាល់ តាមរយៈ “​មូលនិធិ​២​៥​រៀល”​ ​គឺ​មានន័យ​ថា​ ​អតិថិជន ​បាន​បរិច្ចាគ​ប្រាក់​២​៥រៀល ​ជូន​មូលនិធិ​​ រាល់​ការពិសា ​ទឹក​វី​តា​ល់ ​១​ដប ។ វីតាល់បានប្រើប្រាស់មូលធននេះ ជាលទ្ធភាពមកឧបត្ថម្ភ បានជាប្រយោជន៍ ដល់ការទ្រទ្រង់ដល់ដំណើរការ របស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។»​

លោកស្រី ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា៖ «ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងាររៀបចំ​ព្រឹត្តិការណ៍ជិះកង់​រៃអង្គាសប្រាក់​ប្រចាំឆ្នាំ​គាំទ្រដល់មន្ទីរពេទ្យកុមារអង្គរនេះ​ ។

លោកស្រីបន្តទៀតថា ​ការចូលរួមរបស់វិស័យឯកជនតួយ៉ាង​ដូចជា វីតាល់​ ពិតជាកម្លាំងចលករដ៏សំខាន់ ដែលចូលរួមចំណែក នៃកត្តាសំខាន់មិនអាចខ្វះបានក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅរហូតដល់១១ឆ្នាំ។ ការចូលរួមពីសំណាក់ ប្រជាពលរដ្ឋ តាមរយៈការជាវសំបុត្រជិះកង់ និងការបរិច្ចាគជាវិភាគទាននេះ សបញ្ជាក់ឱ្យឃើញពី ការរួបរួមគ្នា ជួយដល់ប្រជាជនកម្ពុជា ជាពិសេសការជួយលើកស្ទួយ ដល់សុខុមាលភាពកុមារនៅខេត្តសៀមរាប និងកុមារទូទាំងប្រទេសឲ្យកាន់តែប្រសើរឡើង ព្រោះពួកគេគឺជាអនាគតដ៏ភ្លឺស្វាងក្នុងការអភិវឌ្ឍសង្គម និងជាទំពាំងស្នងឫស្សីរបស់កម្ពុជា”។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ នេះមិនត្រឹមតែជួយស្វែងរកថវិកា សម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរតែម្យ៉ាងទេ តែព្រឹត្តិការណ៍នេះ ក៏បានជួយជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅខេត្តសៀមរាបផងដែល ។ វីតាល់ ក្នុងនាមជាផលិតផលជាតិ និងស្មារតីខ្មែរតែមួយ ក៏សូមអំពាវនាវ ដល់វិស័យឯកជន សប្បុរសជនទាំងក្នុង និង ក្រៅប្រទេស បន្តចូលរួមគាំទ្រ ដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការបរិច្ចាគ វិភាគទាន ដើម្បីចូលរួមបន្តនិរន្តរភាពនៃការសង្រ្គោះព្យាបាល ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារ អាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងភាតរភាព។ វីតាល់ មោទនភាពផលិតផលជាតិ៕

To Top