លោក Trump ចង់ឲ្យសហអឺរ៉ុប ក្នុងការដាក់ទណ្ឌកម្ម តាមរយៈការតម្លើងពន្ធគយ ប្រឆាំងចិននិងឥណ្ឌា

បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតី Donald Trump បានជំរុញឱ្យសហភាពអឺរ៉ុប ដាក់ពន្ធរហូតដល់១០០ភាគរយទៅ លើការនាំចូលពីប្រទេសចិន និងឥណ្ឌា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹង ប្រែងរួមគ្នាដើម្បីដាក់សម្ពាធលើទីក្រុងមូស្គូ។
យោងតាមប្រភពដដែលនេះ បានបញ្ជាក់ទៀតថាលោក Trump បានធ្វើការទាមទារនេះ ក្នុងអំឡុងពេលការអំពាវនាវ នាពេលថ្មីៗនេះ ទៅកាន់កិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក្នុងទីក្រុងវ៉ាស៊ីនតោន។
វាត្រូវបានគេចាត់ទុកថាជាកន្លែងយុទ្ធសាស្រ្ត សម្រាប់ការបង្កើនថ្លៃដើមសេដ្ឋកិច្ចនៃជម្លោះអ៊ុយក្រែន សម្រាប់ប្រទេសរុស្ស៊ី កំពុងត្រូវបានពិភាក្សាខណៈដែលក្រុមមន្ត្រីអាមេរិកម្នាក់ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបាន ត្រៀមខ្លួន រួចជាស្រេចដើម្បីចាត់ការរឿងនេះ ប៉ុន្តែយើងនឹងធ្វើវាបាន លុះត្រាតែដៃគូអឺរ៉ុបរបស់យើងដើរ មុនយើងមួយជំហ៊ានជាមួយគ្នាសិន។
មន្ត្រីសហភាពអឺរ៉ុបបានចាប់ផ្តើមពិភាក្សារួចហើយអំពីការដាក់ទណ្ឌកម្មបន្ទាប់បន្សំដែលមានសក្តានុពលប្រឆាំងនឹងប្រទេសចិនសម្រាប់ការនាំចូលថាមពល របស់ខ្លួនពីទីក្រុងមូស្គូ ទោះបីជាពួកគេបានសង្កត់ធ្ងន់ថាកិច្ចពិភាក្សា នៅតែស្ថិតក្នុងដំណាក់កាលដំបូងហើយវានិង ត្រូវពឹងផ្អែកលើការគាំទ្ររបស់សហរដ្ឋអាមេរិកបន្ថែមទៀត។
គួរឲ្យដឹងដែរថាប្រទេសឥណ្ឌាបានច្រានចោល ប្រឆាំងនឹងការទាមទារពីខាងក្រៅ ដើម្បីកាត់បន្ថយការពឹងផ្អែកលើ ប្រេងឆៅរបស់រុស្ស៊ី។ កាលពីខែមុនលោក Trump បានដំឡើងពន្ធទ្វេដងលើទំនិញឥណ្ឌា ដល់៥០ភាគរយ ដោយលើកឡើងពីទំនាក់ទំនងថាមពលរបស់ខ្លួនជាមួយទីក្រុងមូស្គូ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Nirmala Sitharaman បានឆ្លើយតបដោយហៅចំណាត់ការនេះថា អយុត្តិធម៌ និងមិនសមហេតុផល ដោយសង្កត់ធ្ងន់ថា គោលនយោបាយប្រេង របស់ឥណ្ឌាត្រូវបានជំរុញ ដោយតម្រូវការសេដ្ឋកិច្ចក្នុងស្រុក៕
ប្រែសម្រួល៖ស៊ុនលី
