ព័ត៌មានអន្តរជាតិ

អាហ្វ្រិកខាងត្បូង នឹងធ្វើការប្តឹងអ៊ីស្រាអែល ទៅតុលាការយុត្តិធម៍ អន្តរជាតិ ICJ

បរទេ ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាហ្រ្វិកខាងត្បូង លោក Ronald Lamola បានប្តេជ្ញាថា រដ្ឋាភិបាលទីក្រុង Pretoria នឹងបន្តដំណើរការរឿង ក្តីប្រល័យពូជសាសន៍ ប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយនិយាយថា ការប្រយុទ្ធនេះគឺ ដើម្បីការពារប្រជាជនប៉ាឡេស្ទីន និងធានាការ អនុវត្តស្មើភាព នៃច្បាប់អន្តរជាតិ។

ថ្លែងសុន្ទរកថារួមគ្នានៃគណៈកម្មាធិការផលប័ត្រស្តីពីទំនាក់ទំនងអន្តរជាតិ និងយុត្តិធម៌ក្នុងសភាកាលពីថ្ងៃពុធ លោក Lamola បានសង្កត់ធ្ងន់ថា សកម្មភាពរបស់អាហ្វ្រិកខាងត្បូងត្រូវបានចាក់ឫសនៅក្នុងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តទូលំទូលាយចំពោះសន្តិភាព និងសិទ្ធិមនុស្សសកល។

លោកLamola បាននិយាយថា ៖ អាហ្វ្រិកខាងត្បូងបានបង្កើតដំណើរការនៅចំពោះមុខតុលាការ ICJ ដើម្បីរក្សាសិទ្ធ របស់ប្រជាជនប៉ាឡេស្ទីនជាក្រុម និងដើម្បីបញ្ចប់រាល់ទង្វើ នៃការរើសអើង និងការប្រល័យពូជសាសន៍ប្រឆាំងនឹងពួកគេ។

លោកបន្តទៀតថា៖នេះមិនត្រឹមតែ អំពីតំបន់ហ្គាហ្សា និងអ៊ីស្រាអែលប៉ុណ្ណោះទេ វាគឺអំពីការពង្រឹងការអនុវត្ត ជាសកលនៃច្បាប់មនុស្សធម៌អន្តរជាតិ នៅក្នុងតំបន់ជម្លោះទាំងអស់ផងដែរ។

គួរឲ្យដឹងដែរថា ការកត់សម្គាល់របស់លោក Lamola កើតឡើង ចំពេលមានការព្រួយ បារម្ភជាសកល បន្ទាប់ពីការវាយ ប្រហារយោធា នាពេលថ្មីៗនេះ របស់អ៊ីស្រាអែលលើទឹកដីកាតា ដែលបង្កើនភាពតានតឹងក្នុងតំបន់ និងធ្វើឱ្យមានការ ថ្កោលទោស​ យ៉ាងទូលំទូលាយពីអន្តរជាតិ ។ ការវាយប្រហារ​ ដែល​អ៊ីស្រាអែល​អះអាង​ថា​បាន​កំណត់​គោលដៅ​ដែល​មាន​ទំនាក់ទំនង​នឹង​ក្រុម​ហាម៉ាស​ ត្រូវ​បាន​ក្រុង​ដូហា​បរិហារ​ថា ​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព និង​ច្បាប់​អន្តរជាតិ៕

ប្រែសម្រួល៖ស៊ុនលី

To Top