ក្រុមហ៊ុនយូនីលឹវើខេមបូឌា មិនបានបិតស្ទីកគ័រភាសាកូរ៉េ នៅលើដប ផលិតផលសាប៊ូកក់សក់ CLEAR MEN DEEP CLEANSE និង CLEAR MEN COOLING ITCH CONTROL

ភ្នំពេញ ៖ ក្រុមហ៊ុន យូនីលឹវើ (ខេមបូឌា) លីមីធីត នាថ្ងៃទី១២ កញ្ញានេះ បានលើកឡើងថា ក្រុមហ៊ុនយូនីលឹវើខេមបូឌា មិនបានបិតស្ទីកគ័រភាសាកូរ៉េ នៅលើដបផលិតផលសាប៊ូកក់សក់ CLEAR MEN DEEP CLEANSE និង CLEAR MEN COOLING ITCH CONTROLនោះទេ ។
ការលើកឡើងបែបនេះ បន្ទាប់ពីមានការចុះផ្សាយនូវផលិតផលសាប៊ូទាំងពីរមុខនេះថា “ផ្ទុះការចាប់អារម្មណ៍ថ្មីមួយទៀតហើយ! ផលិតផលរបស់កូរ៉េ សាប៊ូកក់សក់ CLEAR បានបិទស្ទីកគ័រពីលើ ផលិតផលនាំចូលដែលមាន Barcode ប្រទេស 885” ។
ចំពោះការចុះផ្សាយនេះ ក្រុមហ៊ុនបានគូសបញ្ជាក់ថា រាល់ផលិតផលរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ត្រូវបានចុះបញ្ជីការត្រឹមត្រូវ អនុលោមតាមច្បាប់ ដោយមានផ្ដល់ព័ត៌មានជាភាសា ខ្មែរ និងបិតលេខប្រវេទន៍លើសម្បកដប ចេញដោយក្រសួងសុខាភិបាលកម្ពុជា។
ដូច្នេះ សូមសាធារណៈជន ឬអាជ្ញាធរមានសមត្ថកិច្ច កុំមានការយល់ច្រឡំថា ក្រុមហ៊ុនបានបំពានលើច្បាប់ និងបោកប្រាស់សេចក្ដីទុកចិត្តរបស់អតិថិជន៕
