ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូបណ្តាលអោយស្លាប់ ១នាក់

ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ កើតហេតុលើកំណាត់ផ្លូវ២១ ចំណុចមុខបុរី ពិភពថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្តាលអោយអ្នកបើកបរម៉ូតូ១នាក់ ស្លាប់ និង ១នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ។


សាកសពត្រូវបានប្រគល់ជូនបងប្អូនសាច់ញាត្តិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែកមធ្យោបាយពាក់ព័ន្ធកម្លាំងជំនាញបានយកមករក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងបន្តនីតិវិធី ។



រាយការណ៍/ រត្ន័ សុខជា /កណ្តាល/ដើមអម្ពិល
