ទីតាំងនឹងចំណតរថយន្ត្កក្រុង ជិះមិនបង់ប្រាក់ សៀមរាបភ្នំពេញ

ខេត្តសៀមរាប: ក្រោយពីប្រមុខរាជរដ្ឋាភិបាល បានធ្វើសេចក្ដីជូនដឹងទៅរដ្ឋបាលរាជធានីភ្នំពេញ ស្តីពី ការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។ ដូច្នោះសំរាប់ខេត្តសៀមរាប គីមាន១១២ រថយន្តក្រុង ដោយធ្វើដំណើរភ្នំពេញសៀមរាប នឹងសៀមរាបភ្នំពេញ ដែលមានចំណតនៅក្រុងភ្នំពេញស្ថិតនៅ ដីឡូតិ៍ក្រុមហ៊ុន ocic ជ្រោយចង្វារក្បែររង្វង់មូលនាងមច្ឆា នឹងចំណតខេត្តសៀមរាប ស្ថិតនៅបុរីរដ្ឋបាល ខេត្តសៀមរាប វិថីសម្ដេចបញ្ញាវិបុលសុខអាន (ផ្លូវ 60 ម៉ែត្រ) ។ ដើម្បីជួយសម្រួលបងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ ។

ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
