ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយនិវត្តន៍ជន ចំនួន២០០០នាក់នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានអញ្ជេីញ​សំណេះសំណាលជាមួយនិវត្តន៍ជនចំនួន ២,០០០នាក់នាព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២៥ ។

លោក ហ៊ុន ម៉ានី នាំពាក្យផ្តាំផ្ញើរសួរសុខទុក្ខពី សម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត ចូលរួមបំរើជាតិ រហូតដល់មានសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាស់វៃរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ។

លោកឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី បានកោតសសើរដល់កម្លាំងទាំងបី ដែលបានរក្សាសណ្តាប់ធ្នាប់ សន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំនានាពេលកន្លងមក៕
ដោយ:សុខ សុភ័ណ្ឌ|កំពង់ស្ពឺ| រូបថតមជ្ឈមណ្ឌលដើមអម្ពិល |

To Top