សហរដ្ឋអាមេរិក បោះបង់ចោលកិច្ចសន្ទនានានា ជាមួយនឹងកូសូវ៉ូ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិកបានផ្អាកការសន្ទនា ជាយុទ្ធសាស្ត្ររបស់ខ្លួនជាមួយកូសូវ៉ូ ដោយចោទប្រកាន់ការដឹកនាំក្នុងតំបន់ដាច់ចេញពីគ្នាថាបានចាត់វិធានការដែលធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើការរួមគ្នាលើបញ្ហារួមផង។
ការសម្រេចចិត្តនេះត្រូវបានប្រកាសដោយស្ថានទូតអាមេរិកនៅក្នុងទីក្រុង Pristina កាលពីថ្ងៃសុក្រ ទោះបីជាសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីការផ្លាស់ប្តូរណាមួយដែលជំរុញឱ្យមានការផ្អាកក៏ដោយ។
យោងតាមស្ថានទូត ជំហាននេះត្រូវបានគេចាត់ទុក ថាដោយសារមានការព្រួយបារម្ភអំពីចំណាត់ការរបស់រដ្ឋាភិបាលចាំផ្ទះ ដែលបានបង្កើនភាពតានតឹង និងអស្ថិរភាព។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជាច្រើនបានទទួលស្គាល់កូសូវ៉ូជារដ្ឋអធិបតេយ្យក្នុងឆ្នាំ ២០០៨ មកម្ល៉េះបន្ទាប់ពីតំបន់នេះបានប្រកាសឯករាជ្យ។
រំលឹកដែរថានៅកូសូវ៉ូសង្រ្គាមតាមផ្លូវអាកាសបានផ្ទុះឡើងកាលពីក្នុងឆ្នាំ១៩៩៩របស់អង្គការណាតូប្រឆាំងនឹងប្រទេសស៊ែប៊ី និងការដាក់ពង្រាយកងទ័ពណាតូក្នុងនាមក្រុមផ្តាច់ខ្លួនជនជាតិអាល់បានីនៅក្នុងតំបន់កូសូវ៉ូនេះ។
ទោះបីជាយ៉ាងណាក្តីទីក្រុងបែលក្រាដនៅតែចាត់ទុកកូសូវ៉ូជាផ្នែកមួយនៃប្រទេសស៊ែប៊ី ហើយក៏ដូចគ្នានេះដែរប្រទេសរុស្ស៊ី និងចិនក្នុងចំណោមប្រទេសដទៃទៀតដែរដែលបានអះអាងថាទឹកដីមួយចំណែករបស់កូសូវ៉ូជាដែនដីរបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី
