វេនទី៧ នៅវត្តអង្គការអេដស៍ ស្ថិតនៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងតែជួបវិបត្តិអត្តខ័ត្តក្នុងវត្ត!

ព្រះវិហារ៖ នាពេលបច្ចុប្បន្ននេះបន្ទាប់ពីរដូវកាន់បិណ្ឌ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរវេនទី៧ គេបានចូលមកដល់គេបានសង្កេតឃើញនៅក្នុងវត្តអង្គការអេដស៍ ដែលស្ថិតនៅក្នុងភូមិកន្ទួត.ឃុំកន្ទួត.ស្រុកជាំក្សាន្ត.ខេត្តព្រះវិហារ មានសភាពស្ងាត់ជ្រងំដោយគេពុំបានឃើញមានពុទ្ធបរិស័ទចំណុះជើងវត្ត ឬក៏ប្រជាពុទ្ធបរិស័ទជិតឆ្ងាយបាននាំយកចង្ហាន់ឬក៏គ្រឿងជាទីសក្ការៈទៅកាន់បិណ្ឌនៅទីនោះឡើយ។

កត្តាទាំងអស់នេះហើយដែលធ្វើឲ្យទីអារាមមួយនេះ និងព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅក្នុងវត្តអង្គការអេដស៍នោះកំពុងតែជួបនៅភាពអត្តខ័ត្ត។ យោងតាមថេរដីការបស់ព្រះគ្រូចៅអធិការវត្តអង្គការអេដស៍ព្រះនាមព្រះគ្រូ រស់ សុខរាជ្យ បានមានសង្ឃដីកាលើកឡើងថានៅក្នុងវត្តគឺមានព្រះសង្ឃចំនួន 9 អង្គដែលគង់នៅក្នុងវត្តចាំព្រះវស្សា។ ហើយវត្តអង្គការអេដស៍មួយនេះក៏កំពុងតែជួបនូវការខ្វះខាត ដោយព្រះសង្ឃឈានទៅរកកាខ្វះខាតចង្ហាន់ជាបន្តបន្ទាប់។

ព្រះគ្រូចៅអធិការវត្តអង្គការអេដស៍រស់ សុខរាជ្យ បានអំពាវនាវសូមឱ្យពុទ្ធបរិស័ទចំណុះជើងវត្តមេត្តាជួយគាំទ្រវត្តដ៏កំសត់មួយនេះផង បើមិនដូច្នេះទេវត្តនឹងឈានទៅរកការខ្វះខាតទៅៗជាក់ជាមិនខាននោះឡើយ។








ដោយ៖ សួន ពិសិត ព្រះវិហារ/ដើមអំពិល
