ព័ត៌មានជាតិ

អភិបាលស្រុកតាំងគោក ចុះសួរសុខទុក្ខនិងនាំយកអំណោយប្រគល់ជូនអតីតអភិបាលរងស្រុក អតីតមេឃុំ កំពុងសម្រាកព្យាបាលជំងឺ និងចាស់ជរា

កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខរៀមច្បងអតីតអភិបាលរងស្រុក អតីតមេឃុំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះចំនួន៦រូប និងបន្តចែកអំណោយជូនលោកយាយលោកតា២២នាក់ នៅឃុំច្រនាង និងឃុំស្វាយភ្លើង ស្រុកតាំងគោកខេត្តកំពង់ធំ។
អំណោយទាំងនោះរួមមានជាគ្រឿងឧបភោគបរិភោគមួយចំនួន៕

ដោយ៖ សំនៀង

To Top