ព័ត៌មានជាតិ

សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉ប្រមាណ ២ ៥០០នាក់ រៀបចំពិធីកាន់បិណ្ឌដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់វីរកងទ័ព

សាធារណរដ្ឋកូរ៉េ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េប្រមាណ ២ ៥០០នាក់ បានសហការរៀបចំពិធីកាន់បិណ្ឌវេណទី៧ ដោយបាននាំយកបច្ច័យ និងទេយ្យទានទៅប្រគេនព្រះសង្ឃគង់នៅវត្តគូមី នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់វីរកងទ័ព។

ពិធីកាន់បិណ្ឌរបស់បងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ រួមមាន កម្មវិធីសាសនា ការសម្ដែងសិល្បៈ ការលក់ដូរម្ហូបខ្មែរ និងការសំណេះសំណាលជាមួយក្រុមការងារយ៉ាងជិតស្និទ្ធបំផុត។

សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមពិធីកាន់បិណ្ឌ បានលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋខ្មែរផ្សេងៗទៀត ចូលរួមឱ្យបានច្រើនកុះករ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា ផ្សព្វផ្សាយ និងលើកកម្ពស់វប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ ជាពិសេស ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់វីរកងទ័ព ដែលបានពលីជីវិតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក៕

To Top