ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល អំពាវនាវអោយប្រជាពលរដ្ឋ អញ្ជើញទៅលេង ព្រលានយន្តហោះថ្មីថ្ងៃក្រោយ ព្រោះថ្ងៃនេះមានបងប្អូនមកលេងច្រើន

ភ្នំពេញ៖ អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលមានបំណងអញ្ជើញទៅលេងនៅ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ សូមផ្អាកអញ្ជើញទៅលេងសិន ដោយសារនៅថ្ងៃអាទិត្យនេះ មានបង ប្អូនប្រជាពលរដ្ឋយើង គាត់មកលេងច្រើនណាស់ បណ្តាលឲ្យមានការកកស្ទះគ្រប់កន្លែង សូមរងចាំថ្ងៃក្រោយវិញ ។

លោក គួច ចំរើន បានបញ្ចាក់ថា គិតត្រឹម ម៉ោង ១២.០០នាទីថ្ងៃត្រង់នេះ អ្នកមកលេងកំសាន្ត នៅក្នុង អាកាសយាន្តដ្ឋានអន្តរជាតិតេជោ មានមនុស្សណែនណាន់ តាន់តាប់ច្រើនណាស់ ចំណតក៏ពេញ តាមដងផ្លូវក៏កកស្ទះ អត់សប្បាយទេ ។

សូមបង ប្អូនរងចាំមកលេងកំសាន្តនៅថ្ងៃក្រោយប្រសើរជាង ។

ដោយ៖ យុទ្ធា/ភ្នំពេញ/ដើមអម្ពិល
ប្រភពរូបភាព ៖ រដ្ឋបាលខេត្តកណ្តាល

To Top