ព័ត៌មានជាតិ

កម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំ ធ្វើការយ៉ាងជិត ស្និទ្ធជាមួយបារាំង ដើម្បីផ្តល់នូវសន្ទុះថ្មី ដល់កិច្ចសហប្រតិបត្តិការ ដៃគូយុទ្ធសាស្ត្រ កម្ពុជា-បារាំង

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំ ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់នូវសន្ទុះថ្មី ដល់កិច្ចសហប្រតិបត្តិការ ដៃគូយុទ្ធសាស្ត្រ កម្ពុជា-បារាំង និងរៀបចំរួមគ្នានូវកិច្ចការសំខាន់ៗខាងមុខ ពិសេសកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីនៅកម្ពុជា នៅឆ្នាំ២០២៦។

តាមរយៈសារលិខិតអបអរសាទរជូនចំពោះលោក Sébastien LECORNU ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីបារាំង, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការតែងតាំង លោក ជានាយករដ្ឋមន្ត្រីបារាំង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងមក»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ការឡើងកាន់មុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាជំហានដ៏សំខាន់ក្នុងអាជីពនយោបាយរបស់ លោក និងផ្តល់ទស្សនៈវិស័យថ្មីៗក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ដោយឈរលើប្រវត្តិសាស្ត្រ និងតម្លៃរួម។

រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំ ក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់នូវសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រកម្ពុជា-បារាំង និងរៀបចំរួមគ្នានូវកិច្ចការសំខាន់ៗខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា នៅឆ្នាំ២០២៦។

ក្នុងបរិបទនេះ សម្ដេច នាយករដ្ឋមន្ដ្រី ពិតជាមានកិត្តិយស ក្នុងការរំពឹងថា លោក នឹងមានឱកាសអញ្ជើញ មកទស្សនកិច្ចនៅកម្ពុជា៕

To Top