ព័ត៌មានជាតិ

ទណ្ឌិត ១០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តបាត់ដំបង ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន ដើម្បីរំដោះភាពចង្អៀតណែន

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ទណ្ឌិតចំនួន ១០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារ ខេត្តបាត់ដំបង ទៅកាន់ពន្ធនាគារ ខេត្តប៉ៃលិន ដើម្បីរំដោះភាពចង្អៀតណែន។

យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋាន ពន្ធនាគារ បានបញ្ជាក់ថា «ដោយបានការអនុញ្ញាត ជាគោលការណ៍ ដ៏ខ្ពង់ខ្ពស់ពី លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយ អគ្គស្នងការដ្ឋាន នគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ ជាន់ថ្នាក់របស់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន ១០០នាក់ ពីពន្ធនាគារខេត្តបាត់ដំបង ដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅពន្ធនាគារ ខេត្តប៉ៃលិន ស្ថិតក្នុងខេត្តប៉ៃលិន ដើម្បីរំដោះភាពចង្អៀតណែន»។

ការផ្ទេរអ្នកទោសនេះ គឺដើម្បីរំដោះភាពចង្អៀតណែន ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោក ឧត្ដមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខ ពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រកបដោយសុវត្ថិភាព៕

To Top