ព័ត៌មានជាតិ

គ្រឿងញៀនទម្ងន់ 459,70 ក្រាម ត្រូវបានសមត្ថកិច្ចនគរបាល បង្រ្កាបដកហូតនៅស្រុកបវេល រួមជាមួយមុខសញ្ញា ចំនួន៦នាក់

នៅថ្ងៃទី ១៣និងទី១៤ ខែ កញ្ញា ឆ្នាំ ២០២៥នេះ តាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែន ដឹកនាំធ្វើ ​ការបង្រ្កាបករណី ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន មួយករណីក្នុងបទល្មើសជាក់​ស្តែង និងឃាត់ខ្លួនមុខសញ្ញា ចំនួន០៦នាក់ស្រី០២នាក់​ នៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចដកហូតបាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន១១ថង់ មាន ទម្ងន់ ៤៥៩,៧០ ក្រាម​(ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០៦គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
-ថង់ប្លាស្ទិចតូចៗពណ៌សមួយចំនួន
-ម៉ូតូចំនួន០១គ្រឿង

ពេលនេះជនសង័្សយ និងវត្ថុតាងសមត្ថកិច្ចបន្តរៀបចំ បញ្ជូនទៅកាន់អយ្យការ អមសាលា​ដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់​៕

ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

To Top