ព័ត៌មានជាតិ

ភរិយាប្រធានក្រុមហ៊ុនទូរសព្ទចល័តមួយ ក្នុងខេត្តមណ្ឌលគិរីប្តឹងស្វាមីទៅតុលាការ ពីបទហឹង្សាប្រព្រឹត្តដោយសហព័ន្ធ និងប្រទូស្តកេរ្តិ៍ខ្មាស

មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។

ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន ហើយមានខ្លឹមសារដូចខាងក្រោម៖

អ្នកស្រី តែ បូផា អាយុ៤៥ឆ្នាំ មានមុខរបរលក់ដូរ រស់នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹក​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានរៀប​រាប់ថា « គាត់និងឈ្មោះ កែ សេងអូន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានរៀបការជាមួយគ្នានៅអំឡុងឆ្នាំ ២០១០។

ក្រោយពី រៀបការរួចគ្រួសារខ្ញុំ​ ធ្លាប់មានបញ្ហា​រកាំរកូសជាមួយគ្នា​តិចតួច ប៉ុន្តែចាប់ពីមួយរយៈចុងក្រោយ ប្រហែល ៤ ទៅ ៥ឆ្នាំនេះ ឈ្មោះ កែ សេងអូន ដែលជាប្តីបែរជាចេញអាកប្បកិរិយាប្លែកៗមកលើ គ្រួសារ ដូចជាពេលដែលគាត់ចេញពីធ្វើការ គាត់តែងតែបន្តទៅផឹកស៊ីខាងក្រៅរហូតដល់យប់ៗជ្រៅទើប មកដល់ផ្ទះវិញ។ ហើយរាល់ពេ​ល​ដែ​លគាត់ស្រវឹង គាត់តែងតែបង្ខំខ្ញុំក្នុងការរួមភេទជាមួយគាត់ ទោះបីជាខ្ញុំប្រកែក ក៏គាត់នៅតែបង្ខំ ដោយជួនកាលគាត់ប្រើឧបករណ៍ (លិង្គ​សិប្បនិម្មិត) មករុកលេងចូល ក្នុងប្រដាប់ភេទជាញ៉យដង ដែលបង្កឱ្យខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង។

ពេលខ្លះទៀត គាត់ទៅរក​រឿង​ធ្វើ​បាបកូនៗ ដូចជាចាប់វៃ អូសទាញជើង ចូលក្នុងបន្ទប់ ជាន់ទាត់ធាក់ (ដូចមានក្នុង វិដេអូ)។ ហើយពេលខ្លះទៀត គាត់មករករឿ​ងឈ្លោះ​ជាមួយខ្ញុំ រហូតឈានដល់ ការវ៉ៃតប និងបណ្តេញខ្ញុំចេញពីផ្ទះក៏មាន ។ ហើយជួនកាលលួចថតរូបខ្ញុំស្រាត និងលួចថតពេលរួមភេទ​ក៏មាន ដោយសារនៅពេលដែលគាត់ភ្លេចខ្លួន គាត់យករូបថត និងវីដេអូ នោះមកមើលលេងទុក ជាការលេងសើច ព្រោះបុគ្គលនោះ​ចូល​ចិត្ត​មើល​រឿងសិចតែម្តង » ។

អ្នកស្រី តែ បូផា បានបន្តថា ជាក់ស្តែងអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៣ ម៉ោង០១ទៀបភ្លឺ ឈ្មោះ កែ សេងអូន បានត្រឡប់ មកពីផឹកស៊ីខាង​ក្រៅ ពេលមកដល់ផ្ទះបែរជាឈ្លោះរករឿងខ្ញុំដែរជាប្រពន្ធ រហូតឈានដល់ការ ប្រើអំពើហឹង្សាដោយយកប្រដាប់វ៉ៃមុស មកវាយសំ​ពង​មកលើ​នា​ង​ខ្ញុំជាច្រើនកន្លែងត្រូវចំ ក្បាល និងម្រាមដៃហូរឈាម (ដូចមានរូបថតជូនភ្ជាប់)។ បន្ទាប់មកនៅខែមីនា ឆ្នាំ២០២៤ នាងខ្ញុំ ចេញទៅ ញ៉ាំអី​នៅ​ក្រៅ ក៏ប្រទះឃើញប្តីរបស់ខ្ញុំបណ្តើរកៀកក ស្រីផ្សេង ឃើញបែបនោះ ខ្ញុំក៏សួរនាំគាត់តែម្តង បែរជាគាត់មកចោទថាខ្ញុំមួ​យថ្ងៃៗចេះតែរក​រឿង​គាត់ទៅ​វិញ រួចគាត់បែរជាវាយខ្ញុំដោយ រុញ ខ្ទប់ទៅ បុកហ្នឹងឡានបណ្តាលឱ្យ ជាំដៃ ខ្នង និង ស្មា ។ បន្ទាប់មកនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ១១ និង ៣០នាទី យប់ ខ្ញុំនិងកូនៗត្រឡប់មកពីខេត្តកំពត ពេលមកដល់ផ្ទះឃើ​ញ​សំភា​រៈក្នុងផ្ទះខ្ទេចខ្ទីខូសអស់ ដូចជា កម្ទេចកាមេរ៉ាសុវត្ថិភាពនៅមុខផ្ទះ កាប់ បំផ្លាញម៉ូតូ បោកកំទេចឆ្នាំបាយ ចានឆ្នាំ​ដោយឃើញ​បែប​នេះ ខ្ញុំក៏ទៅសួរ នាំអ្នកជួលបន្ទប់ក្បែរនោះ ហើយគាត់បានប្រាប់ថា ពេលនោះគាត់ភ័យខ្លាំងណាស់ ព្រោះលឺសម្លេង ឈ្មោះ កែ សេងអូន ស្រែកជេរខ្លាំងៗ និងបោកបំផ្លាញឥវ៉ាន់នៅក្នុងផ្ទះចោលទាំងអស់ រួចឈ្មោះ កែ សេងអូន ក៏បើកឡានចេញពីផ្ទះបាត់ទៅ។

អ្នកស្រី តែ បូផា បានបញ្ជាក់ថា ដោយទ្រាំលែងបានអំពើហឹង្សាដែលបង្កឡើងដោយប្តីមានចិត្តកំណាចនេះ គាត់សម្រេចចិត្តប្តឹងប្តីឈ្មោះ កែ សេងអូន ទៅ​តុលា​ការ​ខេត្តមណ្ឌលគិរីពីបទ ហឹង្សាប្រព្រឹត្តដោយសហព័ទ្ធ និង បទ ប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោស ដោយសារមធ្យោ​​បាយប្រើប្រាស់ ព្រមទាំងប្តឹងទាមទារសំណងជំងឺចិត្ត ចំនួន USD ២០,០០០ (ពីរម៉ឺនដុល្លារអា មេរិក) ។

ទាក់ទិននិងការចោទប្រកាន់ខាងលើពីសំណាក់ភរិយា លោកកែ សេងអូន បានប្រាប់ដើមអម្ពិលតាមទូរសព្ទថា លោកមិនបានធ្វើរឿងទាំងអស់នោះឡើយ លោកបញ្ជាក់ថាលោកសូមច្រានចោលទាំង
អស់នូវការចោទប្រកាន់មកលើរូបលោក៕ ដោយៈចាន់បុត្រ |មណ្ឌលគិរី| ដើមអម្ពិល

To Top