ព័ត៌មានជាតិ

ប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តពោធិ៍សាត់ថ្មី ចំនួន ២ រូប

ពោធិ៍សាត់ ÷ លោកប៊ុន ហ៊ុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក អ៊ុយ សុធាវី និង លោកញឹក បានខេង ជាអភិបាលរង ខេត្តពោធិ៍សាត់ ។

ពិធីប្រកាសចូលកាន់មុខតំណែងនោះ ត្រូវបានធ្វើឡើងនៅសាលប្រជុំថ្មី សាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី សំណាក់លោកខូយ រីដា អភិបាលខេត្ត និង លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹកក្សាខេត្ត និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។

យោងអនុក្រឹត្យលេខ ៦០១ អនក្រ.តតរបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៥ ត្រូវបានផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ២ រូបរួមមាន÷
១-លោកអ៊ុយ សុធាវី ឋានន្តរសក្តិ ឧត្តមមន្ត្រីថ្នាក់លេខ១ ពីអភិបាលរងខេត្តបាត់ដំបង អោយទៅកាន់មុខតំណែង ជាអភិបាលរងខេត្តពោធិ៍សាត់។
២-លោកញឹក បានខេង ឋានន្តរសក្តិឧត្តមមន្ត្រីថ្នាក់លេខ ៤ ពីអភិបាលរងខេត្តកំពង់ធំ អោយទៅកាន់មុខតំណែង ជាអភិបាលរងខេត្តពោធិ៍សាត់៕

To Top