លោក គួច ចំរើន ណែនាំដល់អាជ្ញាធរ ទាំងអស់ ត្រូវអប់រំ និងផ្សព្វផ្សាយ ដល់ពលរដ្ឋ ឲ្យយល់ដឹង ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៏ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងកាត់បន្ថយការស្លាប់ និងរបួស

ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ នៅក្រុងតាខ្មៅ ត្រូវធ្វើការអប់រំ និងផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៏ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងកាត់បន្ថយការស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៏ ។

លោក គួច ចំរើន មានប្រសាសន៏នេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណះអភិបាលក្រុងតាខ្មៅ ក្រោមគណញធិបតីភាព លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាក្រុងតាខ្មៅ ។

លោក អភិបាលខេត្ត បន្តថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលបាន ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៏ សម្រាប់ខេត្តកណ្តាលមានចំនួន ៦៤នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ មានប្រជាពលរដ្ឋបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏ ប្រមាណជាង ១០០នាក់ ។ ហើយការចុះថយក្នុងការស្លាប់ ដោយគ្រោះថ្នក់ចរាចរណ៏នេះ គែដោយសារមានការចូលរួម អនុវត្តបានយ៉ាងខ្ជាប់ខ្ជួនរបស់កងកម្លាំង មាន សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋ បានចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៏ បានយ៉ាងល្អប្រសើរ ធ្វើឲ្យចំនួនអ្នកស្លាប់មានការថយចុះ ។
ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល
ប្រភពរូបភាព : រដ្ឋបាលខេត្តកណ្តាល










