ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៥នេះថា អាជ្ញាធរខេត្តព្រះសីហនុ មិនអនុញ្ញាតិដាច់ខាត អោយឧក្រិដ្ឋជនទាំងឡាយណា យកទីតាំងខេត្តប្រព្រឹត្តបទល្មើសនោះទេ។
ការថ្លែងបែបនេះ ធ្វើឡើង បន្ទាប់ពីមានករណីចាប់ជំរិតបានកើតឡើងនៅក្រុងព្រះសីហនុកាលពី ម្សិលមិញថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានក្រុមក្មេងទំនើងជនជាតិប៉ាគីស្ថានប៉ុនប៉ងចាប់ជំរិតជនជាតិប៉ាគីស្ថានម្នាក់ និងទាមទារប្រាក់ចំនួន ២០០,០០០ ដុល្លារ។



