ព័ត៌មានជាតិ

ស្នងការនគរបាលរាជធានីភ្នំពេញ បង្កើនកម្លាំងជំនាញបន្ថែម ដើម្បីជួយសម្រួលចរាចរណ៏ ជូនដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ទៅព្រលានយន្តហោះថ្មី

ភ្នំពេញ : ឧត្តមសេនីយក៏ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការកកស្ទះផ្លូវទៅព្រលានយន្តហោះថ្មី លោកបានបង្កើនកម្លាំងជំនាញបន្ថែម សហការណ៏ជាមួយ កម្លាំងជំនាញខណ្ឌពាក់ព័ន្ធ ដើម្បីជួយសម្រួលចរាចរណ៏ជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ឆ្ពោះទៅព្រលានយន្តហោះថ្មី ។

ដូច្នេះ ស្នើរសុំចិត្តបងប្អូន ក្នុងការប្រើប្រាស់ផ្លូវ សូមចូលរួមគោរពច្បាប់ចរាចរណ៏ និងគោរពសិទ្ធ កុំវ៉ាជែងគ្នា ។

ដោយ យុទ្ធា / ភ្នំពេញ / ដើមអម្ពិល
ប្រភពរូបភាព : Facebook ឧត្តមសេនីយ៏ឯក ជួន ណារិន្ទ

To Top