ព័ត៌មានជាតិ

លោក នូវ តាល់ ដឹកនាំកម្លាំងសហការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ ជូនអ្នកបើកបរតាក់ស៊ីក្នុងឪកាសបុណ្យភ្ជុំបិណ្ឌ

ពោធិ៍សាត់: ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែភត្របទ ឆ្នាំម្សាញ់ សំបស្សក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនការងារនគរបាលសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយមន្រ្តីមន្ទីរសាធារណៈការណ៍ខេត្ត ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ជូនបងប្អូនអ្នកបើកបរតាក់ស៊ី។

សកម្មភាពបានប្រព្រឹត្តទៅនៅតាមចំណតដើមទី និងចុងទីរបស់តាក់ស៊ីសរុបចំនួន ៣ ទីតាំង ក្នុងខេត្តពោធិ៍សាត់ ដោយមានអ្នកបើកបរចូលរួមស្ដាប់ការណែនាំ និងទទួលការផ្សព្វផ្សាយច្បាប់ចរាចរណ៍សរុបចំនួន ៣២ នាក់។

អត្ថបទនេះ ÷ស្នងការនគរបាលខេត្តពោធិ៍សាត់

To Top