លោក ចាន់ បញ្ញាវ័ន្ត និងមន្ត្រីជំនាញចុះអនុវត្តវិធានការ លើជីវសុវត្ថិភាព (បាញ់ថ្នាំសម្លាប់មេរោគ) លើមធ្យោបាយដឹកជញ្ជូន សត្វគ្រប់ប្រភេទ និង តាមសត្តឃាតដ្ឋានក្នុងខេត្តកំពង់ធំ!

កំពង់ធំ ៖ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ ដឹកនាំមន្ត្រីជំនាញ ចុះអនុវត្តវិធានជីវសុវត្ថិភាព (បាញ់ថ្នាំសម្លាប់មេរោគ) លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ (រថយន្តដឹកសត្វរស់) និងតាមសត្តឃាតដ្ឋាន(កុងស៊ី) ដែលជាឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ហើយក៏ជាពេល ដែលមានតម្រូវការសាច់សត្វច្រើន រីឯមធ្យោបាយដឹកជញ្ជូនសត្វ ក៏មានភាពមមាញឹកណាស់ដែរ។

លោក ចាន់ បញ្ញាវ័ន្ត បានលើកឡើងថា ការដឹកសត្វចេញពីកសិដ្ឋាន រឺពីកន្លែងមួយ ទៅកន្លែងមួយក្នុងខេត្ត និងចេញក្រៅខេត្ត ដូច្នេះដើម្បីបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ និងជាពិសេសលើសុខភាពសាធារណៈទូទៅ ។

លោក បានជំរុញឱ្យម្ចាស់ឡាន ដែលដឹក សត្វរស់គ្រប់ប្រភេទ ដែលឆ្លងកាត់ខេត្តកំពង់ធំ សូមអញ្ជើញមកបាញ់ថ្នាំ សម្លាប់មេរោគ នៅការិយាល័យផលិតកម្ម និងបសុសុព្យាបាលឱ្យបានគ្រប់ឡាន ដើម្បីការពារកុំឱ្យជំមានជំងឺឆ្លង ទៅសត្វដទៃទៀត នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ៕ដោយសំនៀង






