ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ាឆ្លៀតចុះសួរសុខទុក្ខ មន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពក្រាំងស្លា

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ដាក់បិណ្ឌនៅខេត្តតាកែវ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានឆ្លៀតចុះសួរសុខទុក្ខមន្រ្តី និងបុគ្គលិកសុខាភិបាល បម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពក្រាំងស្លា ។

ក្នុងឱកាសនោះសាស្ត្រាចារ្យ ឈាង រ៉ា បានលើកសរសើរថា ១ឆ្នាំកន្លងទៅ ក្នុងអគារមណ្ឌលសុខភាពក្រាំងស្លា មានអនាម័យល្អ និងសកម្មភាពបម្រសេវាសុខភាព កើនឡើងគួរឲ្យកត់សម្គាល់។

សាស្រ្តាចារ្យ បានលើកទឹកចិត្ត ដល់សហភាតរៈទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត លើកិច្ចការការបម្រើសេវា សុខាភិបាលជូនដល់ប្រជាពលរដ្ឋជិតឆ្ងាយ ពិសេសអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ បន្ថែមពីនេះ ត្រូវចូលរួមព្យាយាមបង្កើនសកម្មភាព ពិនិត្យព្យាបាលប្រកប ដោយគុណភាព ដោយឈរលើស្មារតីទទួលខុសត្រូវ និងខិតខំរក្សាភាពជឿជាក់ពីប្រជាពលរដ្ឋ៕

To Top