លេខកូដ 884 គឺជាលេខបានចុះបញ្ជី នៅកម្ពុជា សម្រាប់សម្គាល់ផលិតផល

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា លេខបារកូដផលិតផល (Barcode) ដែលផ្តើម ដោយ 884 គឺជាលេខបារកូដបានចុះបញ្ជីនៅកម្ពុជា សម្រាប់សម្គាល់អត្តសញ្ញាណនៃផលិតផល ។
បារកូដនេះ ត្រូវបានអនុញ្ញាតឲ្យប្រើដោយ ជីអេស១កម្ពុជា (GS1 Cambodia) ស្ថិតក្រោមការ គ្រប់គ្រងរបស់សភាពាណិជ្ជកម្មកម្ពុជា ហើយត្រូវបានផ្តល់ជូនម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ នៅកម្ពុជា សម្រាប់ដាក់លើស្លាកសញ្ញាផលិតផល។
ការចេញមកបញ្ជាក់អំពីលេខកូដនេះរបស់ក្រសួង ក្នុងគោលបំណងជំរុញការគាំទ្រផលិតផលក្នុងស្រុក និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់លេខបារកូដ ផលិតផលក្នុងស្រទាប់មហាជនដែលជាអ្នកប្រើប្រាស់ ៕
