ឧត្តមសេនីយ៏ឯក ជួន ណារិន្ទ ទទួលជួបស្វាគមន៏ លោក TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណះកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សារការងារ

ភ្នំពេញ : នៅព្រឹកថ្ងៃទី15 ខែកញ្ញា ឆ្នាំ 2025 ឧត្តមសេនីយ៏ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញ បានទទួលជួបស្វាគមន៏ លោក TAN XUXIANG លេខាធិការកិច្ចការនយោបាយ និង ច្បាប់ នៃគណះកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សារការងារអំពី កិច្ចសហប្រតិបត្តិការ រវាងទីក្រុងប៉េកាំង និង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណះដែល លោក TAN XUXIANG បានដឹកនាំគណះប្រតិភូ គណះកម្មាធិការក្រុងប៉េកាំង អញ្ចើញមកបំពេញទស្សនកិច្ចការងារ នៅ ព្រះរាជាណាចក្រកម្ពុជា ។

កិច្ចពិភក្សារការងារ គឺ ផ្តោតសំខាន់ទៅលើការបង្កើននូវទំនាក់ទំនងកាន់តែរឹងមាំ និងកិច្ចសហការ ដើម្បីចែករំលែក និងផ្លាស់ប្តូរ បទពិសោធការងារ រវាងគ្នា និងគ្នា ទៅវិញ ទៅមក ជាពិសេស លើការងារកិច្ចសហប្រតិបត្តការ បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើស ជួញដូរមនុស្សឆ្លងដែនខុសច្បាប់ បទល្មើសជួញដូរគ្រឿងញៀន បទល្មើសឆបោកតាមអនឡាញ បទល្មើសចាប់ជំរិត និង អំពើភេរវកម្ម ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ រក្សាសុខសុវត្ថិភាព សាធារណះ រវាងទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ ។
ដោយ យុទ្ធា / ភ្នំពេញ / ដើមអម្ពិល
ប្រភពរូបភាព : ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ







