លោក ខូយ រីដា និងនាយិកាទីភ្នាក់ងារ សហប្រតិបត្តិការ កម្ពុជាកូរ៉េ ប្រចាំកម្ពុជា ចែកសម្ភារៈសិក្សា ដល់សិស្សានុសិស្ស អនុវិទ្យាល័យ និង បឋមសិក្សាកំពង់លួង

ពោធិ៍សាត់ ÷លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់, លោកស្រី CHOI Moon Jung នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជាកូរ៉េ ប្រចាំកម្ពុជា (KOICA)និងលោក អ៉ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការី កម្ពុជា-កូរ៉េ (CAMKAA) នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកសម្ភារៈសិក្សា ដល់សិស្សានុសិស្ស និងសាលារៀន អនុវិទ្យាល័យ និងបឋមសិក្សាកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីនេះសហការរៀបចំដោយ CAMKAA & WFK និងឧបត្ថម្ភពី KOICA ដោយបានការចូលរួមពី លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព នានាជុំវិញខេត្ត អ្នកស្ម័គ្រចិត្តកូរ៉េ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។








