ព័ត៌មានជាតិ

កាន់បិណ្ឌវេនទី១០! លោក ឆាយ ឫទ្ធិសែន បានឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា ដ៏អង់អាចក្លាហាន ដែលពលីជីវិត ក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួង អភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងថ្នាក់ដឹកនាំក្រសួង និងជាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញកាន់បិណ្ឌ វេនទី១០ នៅវត្តក្បាលកោះ ហៅវត្តបឹង ស្ថិតនៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីអញ្ជើញកាន់បិណ្ឌនៅវត្តក្បាលកោះ នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោក ឆាយ ឫទ្ធិសែន និងភរិយា ព្រមទាំងគណៈប្រតិភូរួមដំណើរ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យវេរប្រគេនចំពោះ សម្តេចព្រះវនរ័ត្នកិត្តិឧសទ្ទេសបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូព្រះចៅអធិការវត្តច័ន្ទបុរីវង្ស ហៅវត្តសំរោងជើង ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ក្នុងឱកាសនៃអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ វេនទី១០ នៅក្នុងវត្តទាំង២ទីតាំងនោះ លោករដ្ឋមន្ត្រី និងក្រុមគ្រួសារ ព្រមទាំងគណៈប្រតិភូ រួមទាំងពុទ្ធបរិស័ទ បានអញ្ជើញធ្វើ នមស្ការព្រះរតនត្រ័យ សមាទានសីល រម្លឹកដល់គុណ ព្រះរតនៈត្រៃយ៍ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងដារពិស្ដាររាប់បាត្រ ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃ និងបង្សុកូលដើម្បីជាកិច្ចឧទ្ទិសមហាកុសល ជូនចំពោះវិញ្ញាណក្ខន្ធញ្ញាតិកា ទាំង៧សណ្តាន ដែលបានចែកឋាន ទៅកាន់ឋានបរមសុខ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា ដ៏អង់អាចក្លាហាន ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ៕

To Top