រយៈពេល ៣ឆ្នាំ ជំនួយឥតសំណង ADB ប្រមាណ ៣៥០លានដុល្លារ បានផ្តល់ជូនកម្ពុជា លើការអភិវឌ្ឍវិស័យថាមពល

ភ្នំពេញ ៖ ជំនួយបច្ចេកទេសឥតសំណង និងសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ គិតជាសាច់ប្រាក់ប្រមាណ ៣៥០ លានដុល្លារ ត្រូវបានផ្តល់ជូនកម្ពុជាលើការអភិវឌ្ឍវិស័យថាមពល សម្រាប់ការពង្រីកបណ្តាញអគ្គិសនីជាតិ និងបង្កើនថាមពលបៃតងកកើតឡើងវិញ។

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា។

នាឱកាសនោះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏ល្អ និងសមត្ថភាពដឹកនាំរបស់លោកស្រី Jyotsana Varma ក្នុងអាណត្តិបេសកកម្មបំពេញការងារនៅកម្ពុជា៕
