មេអាវុធហត្ថខេត្តតាកែវ ដឹកនាំប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខ រក្សាសុវត្តិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន

តាកែវ ៖លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះបានដឹកនាំ ប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខ រក្សាសុវត្តិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ដោយមានសមាសភាពចូលរួម លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ និងលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ៕


