ករណីលិចទូកស្មាច់១ មួយគ្រួសារ៣នាក់ បានរកសពឃើញហើយ

សៀមរាប: បើតាមការអោយដឹងពី អភិបាលស្រុកពួកលោក សុីនចាន់ថុល នៅយប់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៥ សពស្រ្ដីដែលត្រូវម្ដាយ បានរកឃើញហើយ។សពត្រូវបានរកឃើញ មានចំងាយ៤គីឡូម៉ែត្រ ពីទីតាំងលិចទូក។
សូមជំរាបថា ក្រុមការងារស្រុកពួកបានរៀបចំប្រគល់សពស្រី្តរងគ្រោះ ជូនទៅសាច់ញាតិរួចរាល់អស់ហើយ។
គួររំលឹកផងដែរថា ករណីលិចទូកស្លាប់១គ្រួសារគឺមានសមាជិត៣នាក់ មូលហេតុចេញរកត្រី ដែលស្ថិតនៅ ភូមិស្ទឹងព្រះស្រុក ឃុំល្វាស្រុកពួកខេត្តសៀមរាប។
ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល





