លោក Zelensky ត្រៀមខ្លួនរួចរាល់ជួប ជាមួយនឹងលោក Putin ដោយឥតលក្ខណ្ឌទុកជាមុន ប៉ុន្តែលើកលែង ទីតាំងនៅទីក្រុងមូស្គូប៉ុណ្ណោះ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោកVladimir Zelensky របស់ប្រទេសអ៊ុយក្រែន បាននិយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinតែម្នាក់ឯង ឬជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយគ្មានលក្ខខណ្ឌ ប៉ុន្តែបានបដិសេធ សំណើធ្វើដំណើរ ទៅកាន់ទីក្រុងមូស្គូប៉ុណ្ណោះ ដើម្បីពិភាក្សា។
លោកPutinបាននិយាយថាលោកត្រៀមខ្លួន ជាស្រេចជាគោលការណ៍ ដើម្បីជួបលោក Zelensky និងបានស្នើឱ្យមានកិច្ចពិភាក្សា នៅទីក្រុងមូស្គូ ដែលទីក្រុងគៀវ បានច្រានចោលថា មិនអាចទទួលយកបាននោះឡើយ។
ទន្ទឹមនឹងនេះដែរ លោកPutinបានចោទសួរពីភាពស្របច្បាប់របស់ Zelensky និងថាតើការពិភាក្សាជាមួយគាត់នឹងមាន អត្ថន័យ ដែរឬទេ ។ អាណត្តិរបស់ Zelensky បានផុតកំណត់នៅខែឧសភា ឆ្នាំ ២០២៤ ប៉ុន្តែគាត់បានបដិសេធ មិនរៀបចំការបោះឆ្នោត ដោយលើកឡើងពីច្បាប់អាជ្ញាសឹក។
យ៉ាងណាក្តីលោកTrump បាននិងកំពុងជំរុញឱ្យមានកិច្ចចរចាដោយផ្ទាល់រវាង Zelensky និង Putin ហើយពីមុនបានអះអាងថាគាត់នឹងត្រូវ អន្តរាគមន៍ ផ្ទាល់ខ្លួនដើម្បីនាំពួកគេមកអង្គុយតុចចាជាមួយគ្នា។
នៅក្នុងបទសម្ភាសន៍ជាមួយ Sky News ចេញផ្សាយកាលពីថ្ងៃអង្គារ លោក Zelensky បាននិយាយថា លោកត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយប្រធានាធិបតី Trump និងលោក Putin ត្រីភាគី ឬទ្វេភាគី … ដោយគ្មានលក្ខខណ្ឌណាមួយឡើយ។
ប៉ុន្តែនៅពេលសួរថា តើគាត់ត្រៀមខ្លួន ធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ សម្រាប់កិច្ចពិភាក្សា តាមការអញ្ជើញ របស់លោកPutinឬយ៉ាងណានោះលោក Zelensky បាននិយាយបដិសេធ ដោយលើកឡើងនិង ដោយហៅវាថាជារដ្ឋធានី នៃប្រទេសដែលបាន វាយប្រហារ អ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
